វិធីសាស្រ្តដើម្បីកាត់បន្ថយភាពតានតឹង(stress)
Stress គឺជាការព្រួយបារម្ភ ឬ ភាពតានតឹងផ្លូវចិត្តដែលកើត ឡើងនៅពេលដែលយើងជួបប្រទះនូវបញ្ហាដ៏ស្មុគស្មាញជាបន្តបន្ទាប់។ នាពេលបច្ចុប្បន្ន មនុស្សភាគច្រើនសុទ្ធសឹងតែមានបញ្ហា stress នេះ ដោយសារតែពួកគេបានជួបប្រទះនូវបញ្ហាជាច្រើននៅក្នុងជីវិត ជាពិសេសគឺវិបត្តិជំងឺកូវីដ19 ដែលបានបង្កជាបញ្ហាកាន់ធំថែមទៀតដល់ពួកគេ។ ហើយបញ្ហាតានតឹងផ្លូវចិត្ត ឬ ហៅបានថា stress នេះ បើយើងមិនព្យាយាមដោះស្រាយវាទេ វានឹងឈានទៅដល់ការប៉ះពាល់ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តធ្ងន់ធ្ងរទៀតផង។
1. ការរក្សាសុខភាពផ្លូវកាយ
ព្យាយាមថែទាំសុខភាពផ្លូវកាយរបស់អ្នកដោយការបរិភោគអាហារដែលមានជីវជាតិ និងវីតាមីនគ្រប់គ្រាន់ និង បរិភោគទឹកឲ្យបានច្រើនសម្រាប់ទ្រទ្រង់សារពាង្គកាយ ហើយចៀសវាងនូវពពួកអាហារ fast food។ បន្ទាប់ពីការបរិភោគ យើងក៏ត្រូវតែយកចិត្តទុកដាក់ក្នុងការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ រួមជាមួយការគេងឲ្យបានគ្រប់គ្រាន់ផងដែរ។ កត្តាទាំងនេះ ហើយដែលធ្វើឲ្យយើងមានសុខភាពមាំមួន មិនងាយកើតជំងឺនានា ហើយក៏ជាផ្នែកមួយដែលជួយក្នុងការកាត់បន្ថយភាពស្រ្តេស។
2. ការរក្សាសុខភាពផ្លូវចិត្ត
នៅពេលអ្នកកំពុងតែមានភាពតានតឹងក្នុងចិត្ត អ្នកអាចធ្វើការសមាធិយ៉ាងហោចណាស់10នាទី ជាប្រចាំដើម្បីឲ្យផ្លូវចិត្តរបស់អ្នកមានភាពធូរស្រាល និងនឹងនរជាងមុន។
ក្រៅពីនោះអ្នកក៏ត្រូវមានទំនាក់ទំនងល្អជាមួយគ្រួសារ មិត្តភក្តិផងដែរ ព្រោះពេលដែលអ្នកមានភាពស្និទ្ធស្នាលជាមួយពួកគេ អ្នកអាចចែករំលែករឿងរ៉ាវទៅកាន់គ្នាទៅវិញទៅមក ឬ ជួយរកដំណោះស្រាយឲ្យគ្នាបានថែមទៀត។
3. ការរក្សាសណ្តាប់ធ្នាប់
អ្នកចាំបាច់ត្រូវរៀបចំសម្អាតកន្លែងរស់នៅ និងកន្លែងការរបស់អ្នកឲ្យមានរបៀបរៀបរយ ព្រោះនៅពេលវាមានសណ្តាប់ធ្នាប់ល្អនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ងាយរស់នៅ និងធ្វើការ។ ហើយពេលអ្នកដែលមានអារម្មណ៍ល្អ ភាពស្រ្តេសក៏លែងកើតមានតទៀត។
Comments
Post a Comment