តិចនិចក្នុងការរស់នៅដោយគ្មានភាពstress

 

នៅលើលោកនេះ អ្នកត្រូវរៀនពីរបៀបគ្រប់គ្រងភាពស្ត្រេសរបស់អ្នក ប្រសិនបើអ្នកចង់រស់នៅដោយសន្តិភាព។ គេមានវិធីធ្វើពួកវាយ៉ាងច្រើន ប៉ុន្តែទោះបីវាគ្រាន់តែជាវិធី ក៏យើងចាំបាច់ត្រូវអនុវត្តដើម្បីសុខភាពផ្លូវចិត្តយើង។ ហើយសំណាងល្អណាស់គឺថាវិធីទាំងនោះយើងក៏អាចស្វែងរកបានយ៉ាងងាយស្រួលនៅលើប្រព័ន្ធអ៊ីនធឺណិតផងដែរ។ ដូច្នេះហើយខាងក្រោមនេះជាគន្លឹះ៣យ៉ាងដើម្បីកាត់បន្ថយស្ត្រេស៖


1. គេងអោយបានគ្រប់គ្រាន់។ បើ​អ្នក​ចង់​មិន​មាន​សម្ពាធ ឬ​ជា​រួម ចង់​ធ្វើ​ឱ្យ​អារម្មណ៍​របស់​អ្នក​ប្រសើរ​ឡើង នោះ​ចាំបាច់​ត្រូវ​គេង​ឱ្យ​បាន​ពេញលេញ។ ដើម្បីធ្វើដូច្នេះបាន គឺអ្នកនឹងត្រូវរៀបចំកាលវិភាគសម្រាប់ការងាររបស់អ្នក ដើម្បីកុំឱ្យកាលវិភាគមានការជាន់គ្នាជាមួយនឹងការគេងរបស់អ្នក ដែលដូច្នេះហើយបាននាំយើងទៅកាន់ចំណុចរបស់យើងមួយទៀត។


2. ការរៀបចំកាលវិភាគការងាររបស់អ្នកអាចជួយកាត់បន្ថយសម្ពាធ និងធ្វើការងារកាន់តែប្រសើរ។ ផលវិបាកនៃការមិនរៀបចំកាលវិភាគគឺថា អ្នកនឹងមានការងារជាច្រើនដែលមិនមានការរៀបចំបានល្អ ហើយអ្នកនឹងតានតឹងលើបន្ទុកការងារដ៏រញ៉េរញ៉ៃ និងការងារមិនទាន់បានបញ្ចប់។


3. ការលេងល្បែងដែលសប្បាយៗ ឬធ្វើអ្វីមួយដែលអ្នករីករាយនឹងការធ្វើវាគឺនឹងកាត់បន្ថយភាពតានតឹងជាបណ្តោះអាសន្នផងដែរ។ នៅពេលណាដែលអ្នកធ្វើរឿងដែលសប្បាយ ឬធ្វើអ្វីដែលអ្នកពេញចិត្ត អ្នកនឹងមានអារម្មណ៍ថាមានសម្ពាធតិច ព្រោះវាគឺជាអ្វីដែលអ្នកចូលចិត្តធ្វើ ហើយវាក៏អាចអោយយើងមានភាពលើកទឹកចិត្ដដែរចំពោះការងសរនោះ។ វាក៏កាន់តែល្អទៀតបើសិនជាលេងល្បែងឬធ្វើការងារទាំងនោះជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នក។ វា​នឹង​ជួយ​រំលឹក​អ្នក​ថា ទោះ​ស្ថានភាព​លំបាក​យ៉ាង​ណា​ក៏​ដោដោយ ក៏អ្នកនៅមាន​អ្នក​ជួយ​លើកទឹកចិត្ត​អ្នក​ជានិច្ច មិន​ថា​មាន​បញ្ហា​អ្វី​ឡើយ។

Comments

Popular posts from this blog

(App Game MobileLegend )ដែលអាចជួយអោយយើងកាត់បន្ថយភាពតានតតឹង&​stress បានមួយចំនួន។

Stress!! What's stress?. These are how to REDUCE THE STRESS.

Three Techniques can handle your pressure