How To Reduce Stress...

 Problems: បញ្ហាតែងកើតមានឡើងចំពោះមនុស្សគ្រប់គ្នា មិនថាអ្នកស្ថិតនៅឋានៈណា វ័យណាក៏ដោយ។ បញ្ហាទាំងអស់នោះមានឫសគល់មកពីប្រភពជាច្រើនដូចជា សេដ្ឋកិច្ចគ្រួសារ ការសិក្សានៅសាលា បន្ទុកពីកន្លែងធ្វើការ😓😔😕 ។ល។ រាល់បញ្ហាទាំងអស់បើយើងដោះស្រាយមិនចេញសុទ្ធតែបង្កជារឿងធុញថប់ដែលជាទូទៅគេហៅថា  Stress  ហើយវាមានឥទ្ធិពលធ្វើឪ្យយើងគ្មានអារម្មណ៍ក្នុងខ្លួន មិនចង់ធ្វើអ្វីទាំងអស់ ចង់នៅម្នាក់ឯង ពិបាកចិត្ត មានខ្លះអាចឈានដល់ការធ្វើអត្តឃាតក៏មាន ។ល។😌😏😐

Solution: ទន្ទឹមនឹងការកើតមានបញ្ហា  Stress  នេះផងដែរវាក៏មានវិធីជាច្រើនសម្រាប់បំបាត់ចេញនូវភាពតានតឹងទាំងអស់នេះផងដែរ។អ្នកទាំងអស់អាចសាកល្បងនូវវិធីទាំងប៉ុន្មានខាងក្រោមដើម្បីកាត់បន្ថយ  Stress ។ វិធីនោះរួមមាន៖ 👇👇👇

Here are some ways:

1. Meditation (ការធ្វើសម្មាធិ)

ការធ្វើសម្មាធិគឺជាវិធីដ៏ល្អមួយក្នុងការបំបាត់ Stress ដោយជាដំបូងយើងត្រូវរកកន្លែងស្ងប់ស្ងាត់ហើយអង្គុយធ្វើសម្មាធិដោយបិទភ្នែកទាំងសងខាងហើយដកដង្ហើមចេញចូលអោយវែងៗដោយធ្វើបែបនេះដដែលៗរយៈពេលពី 15min ទៅ 20min ព្រមទាំងធ្វើចិត្តអោយស្ងប់ឈប់គិតរឿងអ្វីទាំងអស់ដើម្បីខួរក្បាលរបស់យើងបានសម្រាកទៅតាមដែរអាចធ្វើបាន។

2. Listen to music or watch movies


នៅពេលដែលធុញថប់ខ្លាំងយើងអាចជ្រើសរើសយកវិធីងាយៗមួយទៀតដើម្បី​ Relax ដោយការ ស្តាប់បទចម្រៀងដែលយើងចូលចិត្ត ឬ ត្រូវនឺងនឹង​ Feeling យើង ឬក៏បទដែល Cheer up ដើម្បីលើកទឹកចិត្តខ្លួនឯង។ បន្ថែមពីនេះការ​មើល​ Movies បែបកំប្លែងក៏ជាវីធីដ៏ល្អមួយផងដែរក្នុងការ Release Stress ព្រោះវាអាចធ្វើឪ្យយើងសប្បាយចិត្តឡើងវិញតាមរយៈការសើចនៃ Movies ដែលបានមើល។

3. Do exercise


ការធ្វើលំហាត់ប្រាណក៏ជាវិធីដ៏ល្អមួយផងដែរក្នុងការបំបាត់ Stress ព្រោះនៅពេលដែលហាត់ប្រាណវាជួយអោយយើងបញ្ចេញចោលនូវជាតិពលតាមរយៈញើសហើយវាធ្វើអោយយើងមានអារម្មណ៍ថាស្រស់ស្រាយជាងមុនកាត់បន្ថយនូវភាពធុញថប់ដែលកើតមាន​ ព្រមទាំងជួយអោយមានសុខភាពល្អថែមទៀតផង។ ម៉្យាងទៀតការហាត់​ Yoga ក៏ជាប្រភេទកីឡាមួយដែលអាចជួយយើងក្នុងការ​បំបាត់ចោលនូវភាពតានតឹងផងដែរ វាធ្វើឪ្យយើងមានអារម្មណ៍ថាបានសម្រាក។

4. Reading books

ការអានសៀវភៅក៏ជាដំណោះស្រាយមួយផងដែរ វាធ្វើអោយយើងមានចិត្តស្ងប់ជាងមុន មិនសូវមានភាពតានតឹងច្រើន ហើយខ្លួនយើងផ្ទាល់ក៏ទទួលបានចំណោះដឹងថ្មីៗបន្ថែមតាមរយៈការអាននេះផងដែរ។ នេះជាវិធី Relax មួយបែបសាមញ្ញ។

Written by Khunnang






Comments

Popular posts from this blog

Stress Management.

(App Game MobileLegend )ដែលអាចជួយអោយយើងកាត់បន្ថយភាពតានតតឹង&​stress បានមួយចំនួន។

Tips to Manage and Handle Stress