តិចនិចក្នុងការកាត់បន្ថយភាពតាតតឹង

 ​   មនុស្សយើងម្នាក់ៗសុទ្ធតែមានបញ្ហារៀងៗខ្លួនបញ្ហាទាំងនោះចេញមកពីប្រភពជាច្រើនបញ្ហាទាំងនោះរួមមានបញ្ហាទាក់ទងនិងជីវភាព បញ្ហាគ្រួសារ បញ្ហាសុខភាពនិងបញ្ហាទាក់ទងនិងការសិក្សាជាដើម។បញ្ហាទាំងអស់នោះនៅពេលដែលវារួមផ្សំគ្នាកាន់តែច្រើនទៅវានិងធ្វើអោយមានបញ្ហាស្រ្តេសកើតឡើង។​វិធីសាស្ត្រក្នុងការកាត់បន្ថយស្រ្តេសមានច្រើននិងប្លែកៗពីគ្នា។

1:ហាត់ប្រាណៈការហាត់ប្រាណអាចធ្វើឱ្យយើងអាចកាត់បន្ថយស្រ្តេសនិងការថប់អារម្មណ៍បានធ្វើឱ្យយើងមានអារម្មណ៍ប្រសើឡើង។


2:ការធ្វើសមាធិ:​ ការធ្វើសមាធិ10-15នាទីក្នុងមួយថ្ងៃអាចជួយកាត់បន្ថយភាពស្រ្តេសដោយផ្តោតលើការយកចិត្តទុកដាក់លើដង្ហើមរបស់យើង។

3:ការគ្រប់គ្រងពេល:ការគ្រប់គ្រងពេលវេលាបានល្អអាចជួយឱ្យការងាររបស់យើងមានប្រសិទ្ធភាពនិងអាចជួយកាត់បន្ថយភាពតានតឹងបានខ្លះដែរ។

4:ការគេងឬសម្រាក:ការគេងឬសម្រាក់ឱ្យបានគ្រប់គ្រាន់មានសារៈសំខាន់ខ្លាំងចំពោះរាងកាយនិងផ្លូវអារម្មណ៍។ការគេងមិនបានគ្រប់គ្រាន់នាំឱ្យស្រ្តេសមានការកើនឡើង។

  សរុបជារួមមកភាពតាតតឹងជាធម្មជាតិរបស់មនុស្សប៉ុន្តែយើងត្រូវចេះគ្រប់គ្រងវាឱ្យបានល្អដើម្បីកំុឱ្យវាជះផលអវិជ្ជមានដល់សុខភាពនិងរាងកាយរបស់យើង។

​     





     

     







      


Comments

Popular posts from this blog

Stress Management.

(App Game MobileLegend )ដែលអាចជួយអោយយើងកាត់បន្ថយភាពតានតតឹង&​stress បានមួយចំនួន។

Tips to Manage and Handle Stress