1 . បញ្ហា Stress នៅពេលបច្ចុប្បន្នមនុស្សភាគច្រើន ត្រូវប្រឈមជាមួយនឹងការកើតជំងឺម្យ៉ាងឈ្មោះថា " stress " ។ មូលហេតុនៃការកើតជំងឺនេះដោយសារតែ ការបាក់ទឹកចិត្ត ការគិតច្រើន នៅតែមួយកន្លែង បញ្ហាជីវិត គ្រួសារ និង សកម្មភាពប្រចាំថ្ងៃជាដើម។ ដោយសារតែជំងឺនេះអាចប៉ះពាល់ទៅនឹងសតិអារម្មណ៍និងអាយុជីវិតទើបអ្នកជំនាញនាំគ្នារកវិធីសាស្រ្តដើម្បីព្យាបាលបុគ្គលដែលកើតជំងឺនោះ ដោយតាមរបៀបព្យាបាលខុសៗគ្នាតាមរយៈអាការៈរបស់អ្នកជំងឺជាក់ស្ដែង ។ ក្នុងនោះគេក៏បង្កើតកម្មវិធីព្យាបាលតាមរយៈបណ្ដាញសង្គមជាច្រើនផងដែរ។ ដូចនេះខ្ញុំសូមណែនាំអ្នកអំពីកម្មវិធីព្យាបាលជំងឺ ( stress ) មួយឈ្មោះថា " Calm " ។ 2. អំពី Calm Calm គឺជាកម្មវិធីសមាធិ ការគេង និងសម្រាកលំហែពហុមុខ ដែលបង្ហាញពីការផ្តល់ជូនយ៉ាងទូលំទូលាយ ដែលលើកទឹកចិត្តគ្រប់យ៉ាង តាំងពីការគិតរហូតដល់ចលនា។ Calm មានលក្ខណៈពិសេស សមាធិ រឿង តន្ត្រី ទេសភាព និងអ្វីៗជាច្រើនទៀត ដែលមានន័យថានាំអ្នកស្តាប់ទៅកាន់កម្រិតថ្មីមួយ ល្អ ស្ងប់ស្ងាត់។ Calm បានបើកដំណើរការក្នុងឆ្នាំ 2012 ដោយអ្នកបង្កើត Alex Tew និង Michael Acton Smith , Calm បានទទួលការសរសើរជាច្រើន រួមទាំងកម្មវិធី iPhone ប្រចាំឆ្នាំ 201...
Comments
Post a Comment