Reduce stress ងាយៗ
ជាធម្មតា! មនុស្សម្នាក់ៗតែងតែមានអារម្មណ៍មួយមិនល្អដែលកើតឡើងបានគ្រប់ពេលនៅពេលដែប៉ះទង្គិចនិងផ្លូវចិត្តអ្នករាល់គ្នាទៅតាមសកម្មភាពរូបភាពផ្សេងគ្នាៗធ្វើឲពេលខ្លះអ្នកកើតអារម្មណ៍មួយស្មុកស្មាញបាន។ល។
តើធ្វើយ៉ាងណាដើម្បីដឹងនៅពិធីកាត់បន្ថយភាពតានតឹងឬភាពសូញសាញបានយ៉ាងដូចម្ដេច?
ជាទូទៅភាពstressកើតឡើងតែចំពោះអ្នករាល់គ្នាដែលបណ្ដាលឲអ្នកគិតតែរឿងអវិជ្ជមានច្រើន គិតនេះគិតនោះមិនដឹងថាគិតអីទេ!
នោះជាបញ្ហាមួយដែលជាហេតុនាំឲអ្នកទៅរកតែភាពតានតឹងក្នុងចិត្តនោះឯង។ ទៀតសោតដើម្បីកាត់បន្ថយនូវភាពតានតឹងបាន យើងមានវិធីសាស្រ្ដចំនួន៥និងApp មួយដែលធ្វើឲអ្នកស្មុកមកជាមានអារម្មណ៍ធូស្បើយ:
១. លើកទឹកចិត្តខ្លួនឯង៖ នៅពេលមានបញ្ហាផ្លូវចិត្តនឹងធ្វើឲ្យខ្លួនឯងបាក់ទឹកចិត្ត ដូច្នេះអ្នកត្រូវតែព្យាយាមតស៊ូ តាំងចិត្តឲ្យរឹងមាំ និងត្រូវគិតបែបវិជ្ជមានដោយគិតថា អ្វីដែលគេធ្វើបាន អ្នកក៏អាចធ្វើបានដែរ។ អ្នកត្រូវចៀសវាងនូវការស្តីបន្ទោសឲ្យខ្លួនឯង ការគិតឃើញតែបញ្ហាដែលធ្វើឲខ្លួនមានសម្ពាធ។ ល។
២. លេងកីឡា៖ ការលេងកីឡាជាវិធីសាស្ត្រមួយផងដែរ ដែលធ្វើឲ្យអ្នកបំភ្លេចនូវទុក្ខកង្វល់នៅក្នុងចិត្តព្រោះអ្នកគិតតែពីការសប្បាយ និងគិតតែខំប្រកួត។ ម្យ៉ាងទៀត អ្នកអាចបញ្ចេញញើស និងកំហឹងនៅក្នុងចិត្តបានទៀតផង។ បន្ទាប់ពីលេងកីឡាហើយងូតទឹកសម្អាតប្រាណរួច នោះអ្នកនឹងមានអារម្មណ៍ល្អ និងធូរស្បើយនៅក្នុងចិត្ត។
៣. ធ្វើអ្វីដែលអ្នកចូលចិត្តធ្វើ៖ អ្នកត្រូវគិតថាអ្វីដែលខ្លួនឯងចូលចិត្ត និងចង់ធ្វើ ហើយគិតថាវាមានប្រយោជន៍ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយភាពតានតឹងនៅក្នុងចិត្តបាន អ្នកត្រូវតែធ្វើវា៕
៤. សមាធិ៖ នៅពេលដែលអ្នកមានអារម្មណ៍មិនល្អឬតានតឹងក្នុងចិត្ត អ្នកគួរតែធ្វើសមាធិឲ្យបាន១០ទៅ១៥នាទី។ ការធ្វើសមាធី គឺអាចជួយកាត់បន្ថយភាពតានតឹងបានច្រើន ព្រោះធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងធូរស្បើយទៅតាមការដកដង្ហើមចេញដកដង្ហើមចូលនៅពេលធ្វើសមាធិ។
៥. ការជជែកជាមួយអ្នកដដៃ ៖ ជាវិធីសាស្រ្ដមួយដែលធ្វើឲយើងមានភាពក្លាហាននិយាយរឿងដែលមិនសប្បាយចិត្ត ពិគ្រោះជាមួយគ្នា នោះធ្វើឲទទួលបានអារម្មណ៍មួយល្អជាងមុន។ល។
អូស! ភ្លេចនេះជាAppដែលអ្នករាល់គ្នាអាចយកទៅសាល្បងបានហើយជួយឲប្រសើឡើងជាងមុន Appនេះអត្ថប្រយោជន៍
*ដំឡើងappរួចចុចដើម្បីប្រើប្រាស់រួចកំណត់ក្នុងកម្មវិធីទៅតាមអ្វីដែលអ្នកចូលចិត្តរួចក៏អនុវត្តដោយរីករាយ
*សម្រាប់អ្នកដែលមានបញ្ហាស្រ្ដេសអាចកាត់បន្ថយstress បានមួយចំនួនហើយវាមាននាទីជួយផ្ដល់នូវផាសុខភាពផ្លូវកាយនិងចិត្ត
*ងាយស្រួលប្រើប្រាស់ មានទាំងការដាក់ចម្រៀង កំណត់នាទីពេលដែលប្រើកម្មវិធីនេះ
* មានទាំងYoga សម្រាប់ហាត់ ដើម្បីសម្រួលសសៃរឲដើរស្រួល
* សមាធិដោយទាំងចិត្តឲស្ងប់ប្រូលអារម្មណ៍ផ្ដោតទៅលើសំនៀងក្មុងកម្មវិធីនោះ វានិងទទួលបានមកនូងអារម្មណ៍ធូស្បើយ
App. Better sleep :relaxing music
Comments
Post a Comment