App Stress Management
Daylio គឺជាកម្មវិធីមួយដែលជួយកែសម្រួលសុខភាពផ្លូវចិត្តនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់លោកអ្នកឲកាន់តែប្រសើរឡើងក្នុងរយ: ពេលខ្លី។
ប្រសិនបើអ្នកកំពុងស្វែងរកមធ្យោបាយដើម្បីកែលម្អសុខភាពផ្លូវចិត្ត Daylio គឺជាជម្រើសដ៏ល្អ។
1. Introduction of the app :
DAYLIO គឺជា App មួយក្នុងចំណោម App ជាច្រើនដែលអាចកាត់បន្ថយភាពតានតឹងបានមួយចំនួន។ DAYLIO គឺជាកម្មវិធីសាមញ្ញ និងរចនាយ៉ាងស្រស់ស្អាត ដែលជួយអ្នកតាមដានអារម្មណ៍ សកម្មភាព និងទម្លាប់របស់អ្នក។
2. Feature of the app :
នេះគឺជាលក្ខណៈពិសេសមួយចំនួនរបស់ Daylio Journal - Daily Dairy:
- សាមញ្ញ និងងាយស្រួលប្រើ៖ Daylio ងាយស្រួលប្រើដោយគ្រាន់តែបង្កើតតារាងប្រចាំថ្ងៃ ហើយ Daylio នឹងរក្សាទុកនូវទិន្នន័យដែលយើងបានបញ្ចូល។
- គំនូសតាង និងក្រាប៖ Daylio ប្រើទិន្នន័យរបស់អ្នកដើម្បីបង្កើតគំនូសតាង និងក្រាបដ៏ស្រស់ស្អាត ដែលបង្ហាញអ្នកពីរបៀបដែលអារម្មណ៍ និងសកម្មភាពរបស់អ្នកបានផ្លាស់ប្តូរតាមពេលវេលា។
Mood Chart for example :
- តាមដានអារម្មណ៍ សកម្មភាព និងទម្លាប់របស់អ្នក៖ Daylio នឹងកំណត់ទុកព័ត៌មានដែលអ្នកបានបញ្ចូលរួចកំណត់អត្តសញ្ញាណគំរូក្នុងជីវិតរបស់អ្នក តាមដានសកម្មភាពរបស់អ្នកឲឆ្ពោះទៅរកគោលដៅ និងធ្វើការសម្រេចចិត្តបានល្អប្រសើរចំពោះ សុខភាពផ្លូវចិត្តរបស់អ្នក។
Daylio គឺជាកម្មវិធីដ៏ល្អមួយដើម្បីតាមដានអារម្មណ៍ សកម្មភាព និងទម្លាប់របស់អ្នក។ ការប្រើប្រាស់ Dylio អ្នកអាចទទួលបានការយល់ដឹងដ៏មានតម្លៃក្នុងជីវិតរបស់អ្នក និងធ្វើការផ្លាស់ប្តូរទៅជាភាពវិជ្ជមាន។
4. How to use the app :
នេះគឺជាគន្លឹះមួយចំនួនសម្រាប់ការប្រើប្រាស់ Daylio Journal - Daily Dairy:
- កំណត់គោលដៅ៖ អ្នកអាចប្រើ Daylio ដើម្បីតាមដានសកម្មភាពប្រចាំថ្ងៃរបស់អ្នកឆ្ពោះទៅរកគោលដៅ ដូចជាការធ្វើលំហាត់ប្រាណច្រើន ឬញ៉ាំអាហារដែលមានសុខភាពល្អ។
- ភាពច្បាស់លាស់៖ អ្នកត្រូវមានភាពច្បាស់លាស់ក្នុងការវាយបញ្ចូលនូវសកម្មភាព និង អារម្មណ៍របស់លោកអ្នកទើបធ្វើឲអ្នកកាន់តែមានប្រសិទ្ធភាពក្នុងការប្រើប្រាស់ Daylio ។
Comments
Post a Comment