Stress
យើងអាចនិយាយបានថាStress
គឺជាដំណាក់ដែលអាចនាំឱ្យយើងឈានទៅរកជំងឺបាក់ទឹកចិត្តបាន(Depression)។Stress
ភាគច្រើនកើតចេញពីការគិតអំពីបញ្ហាដែលយើងគិតថាវាមិនអាចដោះស្រាយបានវានាំឱ្យយើងមានអារម្មណ៍ថាតានតឹងដោយមិនដឹងថាត្រូវធ្វើយ៉ាងណាបាន។ជាក់ស្តែងបើយើងមើលនិស្សិតដែលបានបន្តការសិក្សាមកនៅទីក្រុងភ្នំពេញភាគច្រើនពួកគេតែងតែStressអំពីការសិក្សា
ថវិកានិងការចាក់ចេញពីផ្ទះដែលជាកន្លែងដែលយើងអារម្មណ៍ថាកក់ក្ដៅដោយសារយើងបាននៅម៉ាក់ប៉ានិងបងប្អូនរបស់យើង។ប៉ុន្តែនៅពេលដែលយើងមកបន្តការសិក្សានៅភ្នំពេញប្រាកដណាស់យើងនឹងមានអារម្មណ៍ថាឯកាពីព្រោះយើងធ្លាប់តែមានមនុស្សដែលចាំយើងមកពីរៀនវិញតែនៅពេលដែលយើងមកនៅទីក្រុងនៅពេលដែលយើងបើកទ្វាមកគឺគ្មានអ្នកណាម្នាក់ឡើយវាពិតជាឯកាខ្លាំងណាស់។វាបានធ្វើឱ្យយើងនឹកផ្ទះចង់ទៅផ្ទះវិញប៉ុន្តែមិនអាចទេដោយសាយើងត្រូវមកបន្តការសិក្សាដើម្បីអនាគតយើងវាពិតជាមិនងាយស្រួលនោះទេដែលមានអារម្មណ៍មួយនេះ។
ចំណែកនិស្សិតមួយចំនួនទៀតពួកគេត្រូវមានសម្ពាធលើការសិក្សាផងនិងត្រូវធ្វើការបន្ថែមដើម្បីអាចរស់នៅទីក្រុងវាពិតជាហត់ខ្លាំងណាស់ដោយសារនៅពេលដែលយើងចេញពីផ្ទះអ្វីៗត្រូវចំណាយទាំងអស់ដូចជាការចំណាយលើថ្លៃបន្ទប់ជួល
ថ្លៃម្ហូបអាហារ
និងការចំណាយជាច្រើនទៀត...។ពេលខ្លះយើងហត់ហើយលើការសិក្សាផងនិងការងារយើងប្រាកដជាគិតថា”ខ្ញុំចង់ទៅផ្ទះ
ខ្ញុំមិនចង់នៅទីនេះទៀត ខ្ញុំហត់ណាស់
ខ្ញុំចង់អោបម៉ាក់នៅជិតម៉ាក់ដូចមុន”តែវាមិនអាចនោះទេ។ហេតុផលទាំងនេះហើយទើបវាធ្វើឱ្យយើងមានអារម្មណ៍ថាStressគិតក៏យំគេងក៏យំពិតជាពិបាករស់នៅខ្លាំងណាស់។
Comments
Post a Comment